ព្រះត្រៃបិដក ភាគ ៣០
ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគក្រៃលែងជាងប្រមាណចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយមិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងក្រោមប្រាកដ តែកាយពាក់កណ្តាលខាងលើ មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងលើប្រាកដ តែកាយពាក់កណ្តាលខាងក្រោម មិនប្រាកដ សំដែងធម៌ខ្លះ។
[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តីអស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ
ID: 636848982568422256
ទៅកាន់ទំព័រ៖