ព្រះត្រៃបិដក ភាគ ៣០

​អភិភូ​ភិក្ខុ​ ​បាន​ក្រាបទូល​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​ពោល​វាចា​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​កណ្តាល​ភិក្ខុសង្ឃ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​អាច​ញុំាង​លោកធាតុ​ ​ទាំង​មួយ​ពាន់​ ​ឲ្យដឹង​ច្បាស់​ ​ដោយ​សំឡេង​បាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាល​នេះ​គួរ​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​កាល​នេះ​គួរ​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ឋិតនៅ​ក្នុង​ព្រហ្មលោក​ហើយ​ ​គ​ប្បី​ញុំាង​លោកធាតុ​ទាំង​មួយ​ពាន់​ ​ឲ្យដឹង​ច្បាស់​ ​ដោយ​សំឡេង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អភិភូ​ភិក្ខុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​បាន​ពោល​គាថា​ ​ទាំងនេះ​ថា​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636848982757103048
ទៅកាន់ទំព័រ៖