ព្រះត្រៃបិដក ភាគ ៣០

​អ្នក​ទាំងឡាយ​ ​ចូរ​ប្រារព្ធ​ ​ចូរ​ប្រឹងប្រែង​ ​ចូរ​ប្រកប​ព្យាយាម​ ​ក្នុង​ពុទ្ធសាសនា​ ​ចូរ​កំចាត់​បង់​សេនា​នៃ​មច្ចុ​ ​ដូចជា​កុញ្ជរ​ ​ញាំញី​ផ្ទះ​បបុស​ ​អ្នកណា​មិន​ប្រហែស​ ​ក្នុង​ធម្មវិន័យ​នេះ​ ​អ្នកនោះ​នឹង​លះបង់​នូវ​ជាតិ​សង្សារ​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​។​

 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​និង​អភិភូ​ភិក្ខុ​ ​ញុំាង​ព្រហ្ម​ ​និង​បរិស័ទ​របស់​ព្រហ្ម​ ​និង​អ្នកបំរើ​របស់​ព្រហ្ម​ ​ឲ្យ​សង្វេគ​ហើយ​ ​បាត់​អំពី​ព្រហ្មលោក​នោះ​ ​មក​ប្រាកដ​ក្នុង​អរុណ​វតី​រាជធានី​វិញ​ ​ដោយ​ឆាប់រហ័ស​ ​ប្រៀប​ដូចជា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អភិភូ​ភិក្ខុ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​នូវ​គាថា​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឮ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​អភិភូ​ភិក្ខុ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636848983040869279
ទៅកាន់ទំព័រ៖