ព្រះត្រៃបិដក ភាគ ៣០

​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​គាថា​ទាំងឡាយ​ ​ពួក​យើងខ្ញុំ​ព្រះអង្គ​បានឮ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អភិភូ​ភិក្ខុ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​នូវ​គាថា​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឮ​ពាក្យ​ថាដូចម្តេច​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​អភិភូ​ភិក្ខុ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​គាថា​ទាំងឡាយ​ ​ពួក​យើងខ្ញុំ​ព្រះអង្គ​ ​បានឮ​យ៉ាងនេះ​ថា​
​អ្នក​ទាំងឡាយ​ ​ចូរ​ប្រារព្ធ​ ​ចូរ​ប្រឹងប្រែង​ ​ចូរ​ប្រកប​ព្យាយាម​ ​ក្នុង​ពុទ្ធសាសនា​ ​ចូរ​កំចាត់​បង់​សេនា​នៃ​មច្ចុ​ ​ដូចជា​កុញ្ជរ​ ​ញាំញី​ផ្ទះ​បបុស​ ​អ្នកណា​មិន​ប្រហែស​ ​ក្នុង​ធម្មវិន័យ​នេះ​ ​អ្នកនោះ​ ​នឹង​លះបង់​នូវ​ជាតិ​សង្សារ​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​អភិភូ​ភិក្ខុ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​គាថា​ទាំងឡាយ​ ​ពួក​យើងខ្ញុំ​ព្រះអង្គ​ ​បានឮ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636848983320435269
ទៅកាន់ទំព័រ៖