ព្រះត្រៃបិដក ភាគ ៣០
[១០០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលសញ្ញាវេទយិតនិរោធ ចេញអំពីសញ្ញាវេទយិតនិរោធ ត្រឡប់ចូលនេវសញ្ញានាសញ្ញាយតនជ្ឈានវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន
ID: 636848983853185740
ទៅកាន់ទំព័រ៖