ព្រះត្រៃបិដក ភាគ ៣០

​ចូល​តតិយជ្ឈាន​ ​ចេញ​អំពី​តតិយជ្ឈាន​ ​ចូល​ទុតិយជ្ឈាន​ ​ចេញ​អំពី​ទុតិយជ្ឈាន​ ​ចូល​បឋមជ្ឈាន​ ​ចេញ​អំពី​បឋមជ្ឈាន​ ​ចូល​ទុតិយជ្ឈាន​ ​ចេញ​អំពី​ទុតិយជ្ឈាន​ ​ចូល​តតិយជ្ឈាន​ ​ចេញ​អំពី​តតិយជ្ឈាន​ ​ចូល​ចតុត្ថជ្ឈាន​ ​ចេញ​អំពី​ចតុត្ថជ្ឈាន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ ​ក្នុង​ចន្លោះ​។​
 [​១០១​]​ ​កាល​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ហើយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ពោល​គាថា​នេះ​ ​ដំណាលគ្នា​នឹង​ការ​បរិនិព្វាន​ថា​
​ព្រះ​តថាគត​ ​ជា​សាស្តា​ ​មានគុណ​ប្រាកដ​ ​ដូច្នេះ​ ​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​បាន​ក្នុង​លោក​ ​ទ្រង់​ដល់​នូវ​កម្លាំង​ ​នៃ​ញាណ​ ​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ ​ទ្រង់​បរិនិព្វាន​ហើយ​ក្នុង​លោក​ណា​ ​ពួក​សត្វ​ទាំងអស់​ ​នឹង​ដាក់ចុះ​នូវ​រាងកាយ​ ​ក្នុង​លោក​ ​(​នោះ​)​ ​មិនខាន​ឡើយ​។​

 [​១០២​]​ ​កាល​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ហើយ​ ​សក្កៈ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ពោល​គាថា​នេះ​ ​ដំណាលគ្នា​នឹង​ការ​បរិនិព្វាន​ថា​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636848984182144556
ទៅកាន់ទំព័រ៖