ព្រះត្រៃបិដក ភាគ ៣០

​ព្រាហ្មណ​សំយុត្ត​
​អរហន្ត​វគ្គ​ ​ទី១​
​ធន​ញ្ជា​នី​សូត្រ​ ​ទី១​


 [​១០៥​]​ ​ខ្ញុំ​បាន​ស្តាប់​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​នាង​ព្រាហ្មណី​ឈ្មោះ​ ​ធន​ញ្ជា​នី​ ​(​ជា​ភរិយា​)​ ​នៃ​ព្រាហ្មណ៍​ម្នាក់​ ​ជា​ភារ​ទ្វា​ជ​គោត្រ​ ​នាង​ជ្រះថ្លា​ក្រៃពេក​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​។​
 [​១០៦​]​ ​លំដាប់នោះ​ឯង​ ​នាង​ធន​ញ្ជា​នី​ព្រាហ្មណី​ ​កំពុង​ចាត់ចែង​ភត្ត​ ​ដើម្បី​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្រ​ ​ក៏​ភ្លាត់​បន្លឺ​នូវ​ឧទាន​បីដង​ថា​ ​សូម​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​សូម​ថ្វាយបង្គំ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636848985304068726
ទៅកាន់ទំព័រ៖