ព្រះត្រៃបិដក ភាគ ៣០
បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គពេញព្រះហ្ឫទ័យនឹងសម្លាប់ធម៌ណា ដែលជាធម៌ឯក។
[១០៨] ព្រះមានព្រះភាគត្រាស់ថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេកជាសុខ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ។
[១០៩] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ បើកបង្ហាញ នូវរបស់ដែលកំបាំង ឬចង្អុលបង្ហាញផ្លូវ ដល់មនុស្សវង្វេង
ID: 636848985906253169
ទៅកាន់ទំព័រ៖