ព្រះត្រៃបិដក ភាគ ៣០

​ឬក៏​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ចក្ខុ​ ​នឹង​ឃើញ​រូប​ទាំងឡាយ​បាន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទីរឭក​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​បាន​នូវ​បព្វជ្ជា​ ​សូម​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្រ​ ​ក៏បាន​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​ ​លុះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​បាន​ឧបសម្បទា​ ​មិនយូរ​ប៉ុន្មាន​ ​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​(​ព្រះ​ភារ​ទ្វា​ជៈ​នោះ​)​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636848986080953161
ទៅកាន់ទំព័រ៖