ព្រះត្រៃបិដក ភាគ ៣០

​អសុរិន្ទ​ក​សូត្រ​ ​ទី៣​


 [​១១៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​អសុរិន្ទ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឮ​ដំណឹង​ថា​ ​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ហើយ​ ​ក៏​ក្រោធ​ខឹង​ ​អន់ចិត្ត​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ជេរ​គម្រាម​ព្រះមានព្រះភាគ​ ​ដោយ​វាចា​ជា​អសប្បុរស​ ​ក៏​អាក្រក់​។​ ​កាលបើ​អសុរិន្ទ​ក​ព្រាហ្មណ៍​ ​ជេរ​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​នៅតែ​ស្ងៀម​។​ ​លំដាប់នោះ​ឯង​ ​អសុរិន្ទ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​នែ​សមណៈ​ ​យើង​ឈ្នះ​អ្នកឯង​ហើយ​ ​នែ​សមណៈ​ ​យើង​ឈ្នះ​អ្នកឯង​ហើយ​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636848987338295077
ទៅកាន់ទំព័រ៖