ព្រះត្រៃបិដក ភាគ ៣០

​សុទ្ធិ​ក​សូត្រ​ ​ទី៧​


 [​១២៧​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​សុទ្ធិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
 [​១២៨​]​ ​លុះ​សុទ្ធិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​
​បុគ្គល​ដែល​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​ពុំ​ទាន់​បរិសុទ្ធ​នៅឡើយ​ទេ​ ​លុះតែ​បុគ្គល​ណាមួយ​ ​ក្នុង​លោក​ ​ដែល​មាន​សីល​ ​ធ្វើ​នូវ​តបៈ​ ​ប្រកបដោយ​វិជ្ជា​ ​និង​ចរណៈ​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ ​បរិសុទ្ធ​ ​ពួក​សត្វ​ឯទៀត​ ​ក្រៅពី​នេះ​ ​រមែង​មិន​បរិសុទ្ធ​ឡើយ​។​

 [​១២៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ ​កាល​ពោល​នូវ​ពាក្យ​ច្រើន​ ​តែ​ជា​អ្នក​ជ្រោកជ្រាក​សៅហ្មង​ខាងក្នុង​ ​អាស្រ័យ​ដោយ​ការកុហក​ ​ក៏​មិន​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​ព្រោះ​ជាតិ​ឡើយ​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636848989558222050
ទៅកាន់ទំព័រ៖