ព្រះត្រៃបិដក ភាគ ៣០
ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នកចោលសំរាម ដែលមានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច រមែងដល់នូវសេចក្តីបរិសុទ្ធិ ដ៏ក្រៃលែងបាន ម្នាលព្រាហ្មណ៍ អ្នកចូរដឹងយ៉ាងនេះចុះ។
[១៣០] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
អគ្គិកសូត្រ ទី៨
[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយនូវបាយាស ដោយសប្បិ ដោយបំណងថា អាត្មាអញ នឹងបូជាភ្លើង នឹងបំរើនូវការបូជាភ្លើង។
ID: 636848989907262014
ទៅកាន់ទំព័រ៖