ព្រះត្រៃបិដក ភាគ ៣០

សុត្តន្ត​បិដក​ ​សំយុត្ត​និកាយ​ ​សគា​ថ​វគ្គ​
​ទុតិយភាគ​ ​
​ភិក្ខុនី​សំយុត្ត​
​អា​ឡ​វិ​កា​សូត្រ​ ​ទី១​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ភិក្ខុនី​ឈ្មោះ​អា​ឡ​វិ​កា​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​មាន​សេចក្តី​ត្រូវការ​ ​ដោយ​ទីស្ងាត់​ ​ហើយ​ចូល​ទៅកាន់​អន្ធ​វ័ន​។​
 [​២​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​អា​ឡ​វិ​កា​ភិក្ខុនី​ ​មានប្រាថ្នា​ឲ្យ​នាង​ឃ្លាតចាក​សេចក្តី​ស្ងប់ស្ងាត់​ ​ហើយក៏​ចូល​ទៅ​រក​អា​ឡ​វិ​កា​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​គាថា​នឹង​អា​ឡ​វិ​កា​ភិក្ខុនី​ថា​ ​
ទំព័រទី ១ | បន្ទាប់
ID: 636848708713298639
ទៅកាន់ទំព័រ៖