ព្រះត្រៃបិដក ភាគ ៣០

 ​[​១៣៦​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​អគ្គិ​ក​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​ដែរ​។​

​សុន្ទរិ​ក​សូត្រ​ ​ទី៩​


 [​១៣៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ឆ្នេរ​ស្ទឹង​សុន្ទរិ​កា​ ​ក្នុង​ដែន​កោសល​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​តែង​បូជា​ភ្លើង​ ​បំរើ​នូវ​ការ​បូជា​ភ្លើង​ ​ទៀប​ឆ្នេរ​ស្ទឹង​សុន្ទរិ​កា​។​ ​លុះ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បូជា​ភ្លើង​ ​បំរើ​នូវ​ការ​បូជា​ភ្លើង​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ងាកមើល​ជុំ​ទិស​ទាំងបួន​ ​គិតថា​ ​អ្នកណា​ហ្ន៎​ ​គួរ​បរិភោគ​នូវ​បាយាស​ ​ដែល​សល់​ពី​បូជា​នេះ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636848990733959298
ទៅកាន់ទំព័រ៖