ព្រះត្រៃបិដក ភាគ ៣០

​ពហុ​ធិ​តិ​សូត្រ​ ​ទី១០​


 ​[​១៤៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ម្នាក់​ជា​ភារ​ទ្វា​ជ​គោត្រ​ ​មាន​គោ​ចំនួន១៤​ ​បាត់​រក​មិនទាន់​ឃើញ​។​
 [​១៤៧​]​ ​គ្រានោះ​ ​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​ដើររក​គោ​ទាំងនោះ​ ​ក៏​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​តម្កល់​ព្រះ​ស្មារតី​ ​ឆ្ពោះទៅ​រក​ព្រះ​កម្មដ្ឋាន​ ​ក្នុង​ដងព្រៃ​នោះ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នូវ​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636848993673667440
ទៅកាន់ទំព័រ៖