ព្រះត្រៃបិដក ភាគ ៣០
ព្រោះផង លុះខ្ញុំព្រះអង្គភ្ជួរហើយ ព្រោះហើយ ទើបបរិភោគ បពិត្រព្រះសមណៈ ចំណែកព្រះអង្គចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគចុះ។ ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។ យើងខ្ញុំ មិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់ព្រះគោតមដ៏ចំរើនទេ តែថាព្រះគោតមដ៏ចំរើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើបបរិភោគដែរ។
[១៥២] លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា
ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែលឃើញនូវការភ្ជួររបស់ព្រះអង្គសោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹងឲ្យយើងខ្ញុំដឹង នូវការភ្ជួរនោះបាន។
[១៥៣] ព្រះអង្គត្រាស់ថា សទ្ធាជាពូជ តបៈជាភ្លៀង បញ្ញារបស់តថាគតជានឹម និងនង្គ័ល ហិរិជាយាមនង្គ័ល ចិត្ត
ID: 636848995669151575
ទៅកាន់ទំព័រ៖