ព្រះត្រៃបិដក ភាគ ៣០

​ចង់​ចូលក្នុង​ពោះ​អ្នក​ក៏បាន​ ​អ្នក​មិនឃើញ​យើង​ ​ដែល​កំពុង​ឋិតនៅ​ក្នុង​ចន្លោះ​រោមភ្នែក​ឡើយ​ ​យើង​ជា​ស្ត្រី​ស្ទាត់​ក្នុងចិត្ត​ ​ឥទ្ធិបាទ​ទាំងឡាយ​ ​យើង​បាន​ចម្រើន​ហើយ​ ​ដោយ​ប្រពៃ​ ​យើង​ផុត​ហើយ​ ​ចាក​ចំណង​ទាំងអស់​ ​នែ​អាវុសោ​ ​យើង​មិន​ខ្លាច​អ្នក​ទេ​។​ ​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ដឹង​ថា​ ​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ឯង​។​

​ចា​លា​សូត្រ​ ​ទី៦​


 [​១៦​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ចា​លា​ភិក្ខុនី​ ​ស្លៀកដណ្តប់​ ​ក្នុង​បុព្វណ្ហសម័យ​។​បេ​។​ ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
 [​១៧​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ចា​លា​ភិក្ខុនី​។​បេ​។​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ចា​លា​ភិក្ខុនី​ថា​ ​ម្នាល​ភិក្ខុនី​ ​នាង​មិន​គាប់ចិត្ត​នឹង​អ្វី​។​ ​ម្នាល​អាវុសោ​ ​យើង​មិន​គាប់ចិត្ត​នឹងជា​តិ​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636848713171513634
ទៅកាន់ទំព័រ៖