ព្រះត្រៃបិដក ភាគ ៣០

​នវ​កម្មិក​សូត្រ​ ​ទី៧​


 ​[​១៨៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​សម័យ​នោះ​ឯង​ ​នវ​កម្មិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ឲ្យ​គេ​ធ្វើការងារ​ ​ក្នុង​ដងព្រៃ​នោះ​។​ ​នវ​កម្មិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់​ក្រោមម្លប់​សាលព្រឹក្ស​មួយ​ ​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​តំ​កល់​ព្រះ​ស្មារតី​ ​ឆ្ពោះ​ត្រង់​ទៅ​រក​ព្រះ​កម្មដ្ឋាន​។​ ​លុះ​ឃើញ​ហើយ​ ​ទើប​នវ​កម្មិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ឲ្យ​គេ​ធ្វើការងារ​ ​ក្នុង​ដងព្រៃ​នេះ​ ​កំពុង​សប្បាយ​ ​ចុះ​ព្រះ​សមណៈ​នេះ​ ​ឲ្យ​គេ​ធ្វើការងារ​អ្វី​ ​សប្បាយ​ដែរ​។​
 ​[​១៨៥​]​ ​ទើប​នវ​កម្មិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​
​នែ​ភិក្ខុ​ ​លោក​ធ្វើការងារ​ដូចម្តេច​ ​បាន​ជា​លោក​មក​នៅក្នុង​ព្រៃ​សាលព្រឹក្ស​ ​ព្រះ​គោតម​តែមួយ​អង្គ​ទេ​ ​ចុះ​បាន​សេចក្តី​ត្រេកអរ​ណា​ ​ក្នុង​ព្រៃ​កើត​។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636849006755385671
ទៅកាន់ទំព័រ៖