ព្រះត្រៃបិដក ភាគ ៣០

[​១៨៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​ ​មិន​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ក្នុង​ព្រៃ​ទេ​ ​ព្រៃ​គឺ​កិលេស​ជាស​ត្រូវ​ ​តថាគត​ ​បាន​ដក​ឫសគល់​អស់ហើយ​ ​តថាគត​នោះ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​មិន​មាន​ព្រៃ​ ​គឺ​កិលេស​ទេ​ ​ទាំង​សរ​ ​គឺ​កិលេស​ ​វិនាស​អស់ហើយ​ ​

 តថាគត​ ​លះបង់​នូវ​សេចក្តី​អផ្សុក​ហើយ​ ​ទើប​ត្រេកអរ​ ​ក្នុង​ព្រៃ​បាន​។​
 [​១៨៧​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​នវ​កម្មិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​

​កដ្ឋ​ហារ​សូត្រ​ ​ទី៨​


 ​[​១៨៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​សម័យ​នោះ​ឯង​ ​មាន​ពួក​មាណព​ជាច្រើន​ ​ជា​អ្នកនាំ​ឧស​ ​ជា​អន្តេវាសិក​ ​របស់​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្ត​ម្នាក់​ ​នាំគ្នា​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636849007159358777
ទៅកាន់ទំព័រ៖