ព្រះត្រៃបិដក ភាគ ៣០

 ​[​២០២​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សង្គរវ​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​តទៅ​។​

​ខោ​មទុស្ស​សូត្រ​ ​ទី១២​


 [​២០៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​និគម​ឈ្មោះ​ ​ខោ​មទុស្សៈ​ ​របស់​ពួក​សក្យៈ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ចូល​ទៅកាន់​ខោ​មទុស្ស​និគម​ ​ដើម្បី​បិណ្ឌបាត​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ខោ​មទុស្ស​និគម​ ​បាន​ប្រជុំ​គ្នា​ក្នុង​រោង​ ​ដោយ​កិច្ច​នីមួយ​។​ ​ចួនជា​ភ្លៀង​ ​ក៏​ស្រក់​ចុះ​មក​មួយ​ដំ​ណ​ក់ៗ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅ​ជ្រក​ក្នុង​រោង​នោះ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ខោ​មទុស្ស​និគម​ ​បានឃើញ​ព្រះមានព្រះភាគ​ ​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636849009928867184
ទៅកាន់ទំព័រ៖