ព្រះត្រៃបិដក ភាគ ៣០

​បញ្ចេញ​នូវ​ប្រាជ្ញា​ដ៏​វិសេស​ ​ពួក​ភិក្ខុ​នាំគ្នា​ស្តាប់​នូវ​វាចា​ដ៏​ពីរោះ​របស់​លោក​ ​ដែល​កំពុង​សំដែងធម៌​នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​រីករាយ​ដោយ​សំឡេង​ ​ដែល​គួរ​ត្រេកអរ​ ​គួរ​ស្តាប់​ ​ជា​សំឡេង​ដ៏​ពីរោះ​ ​ហើយ​ផ្ទៀងត្រចៀក​ស្តាប់​។​

​បវារណា​សូត្រ​ ​ទី៧​


 [​២២៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​នៃ​មិគា​រមាតា​ ​ឈ្មោះ​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះភិក្ខុ​សង្ឃ​ ​គាល់​ត្រៀបត្រា​ ​គង់​ក្នុង​ទីវាល​ ​ក្នុង​ថ្ងៃ​បណ្ណ​រសី​បវារណា​ ​ជា​ថ្ងៃឧបោសថ​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆ្មៀង​ព្រះនេត្រ​ ​ទត​ឃើញ​ភិក្ខុសង្ឃ​ដែល​នៅ​ស្ងៀម​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ណ្ហើយចុះ​ ​ឥឡូវនេះ​ ​តថាគត​បវារណា​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​តិះដៀល​នូវ​កម្ម​តិចតួច​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាយទ្វារ​ ​ឬ​វចីទ្វារ​ ​របស់​តថាគត​ទេ​ឬ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636849015623652907
ទៅកាន់ទំព័រ៖