ព្រះត្រៃបិដក ភាគ ៣០
ព្រោះហេតុនោះឯង បុគ្គលក្នុងសាសនា របស់ព្រះមានព្រះភាគនោះ គប្បីជាអ្នកមិនប្រមាទ គប្បីសិក្សារឿយៗ នូវការថ្វាយបង្គំគ្រប់កាលចុះ។
កោណ្ឌញ្ញសូត្រ ទី៩
[២៣០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញមានអាយុ យូរណាស់ហើយ ទើបនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទាព្រះមានព្រះភាគដោយមាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ កោណ្ឌញ្ញ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ។
[២៣១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះកោណ្ឌញ្ញមានអាយុនេះ យូរណាស់ហើយ
ID: 636849018042901280
ទៅកាន់ទំព័រ៖