ព្រះត្រៃបិដក ភាគ ៣០

​មោគ្គល្លាន​សូត្រ​ ​ទី១០​


 ​[​២៣៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​កាឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​ ​ទៀប​នគររាជ​គ្រឹះ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​។​ ​បានឮ​ថា​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ពិចារណាមើល​ចិត្ត​ ​ដែល​រួច​ស្រឡះ​ ​មិន​មាន​ឧប​ធិ​ក្កិ​លេស​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ដោយចិត្ត​របស់​ខ្លួន​។​
 ​[​២៣៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នេះ​ ​ទ្រង់​គង់​ក្នុង​កាឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​ ​ទៀប​ក្រុង​រាជគ្រឹះ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​ ​បានឮ​ថា​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ពិចារណាមើល​ចិត្ត​ ​ដែល​ផុត​ស្រឡះ​ ​មិន​មាន​ឧប​ធិ​ក្កិ​លេស​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ដោយចិត្ត​របស់​ខ្លួន​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ពោល​សរសើរ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះ​ត្រង់​ទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636849018862428155
ទៅកាន់ទំព័រ៖