ព្រះត្រៃបិដក ភាគ ៣០
សេលាសូត្រ ទី៩
[២៨] ទៀបក្រុងសាវត្ថី... គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។
[២៩] គ្រានោះ មារមានចិត្តបាប ញុំាងភ័យឲ្យកើតឡើង ដល់សេលាភិក្ខុនី។បេ។ បានពោលគាថា នឹងសេលាភិក្ខុនីថា
ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែងនូវពុម្ពឋិតនៅក្នុងទីណាខ្លះ ពុម្ពកើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ។
ID: 636848715528358438
ទៅកាន់ទំព័រ៖