ព្រះត្រៃបិដក ភាគ ៣០
ខ្ញុំសូមរំឭកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធុលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល(១) (នេះ) លំបាកនឹងឆ្លងណាស់ ធុលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែលប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹងទទះជម្រុះធុលី ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធុលី គឺកិលេស ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង។
ក្នុងកាលនោះ ភិក្ខុនោះ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ។
ឧបដ្ឋានសូត្រ ទី២
[២៤២] សម័យមួយ មានភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងកាលនោះ ភិក្ខុនោះ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយដេកលក់។
(១) ប្រែថា “ពិភពនាគ” ក៏បាន ថា “សមុទ្រ” ក៏បាន ថា “ភ្លើងក្នុងទន្លេ” ក៏បាន ខ្មែរយើងពីដើម ធ្លាប់នាំគ្នានិយាយថា “បាដាល” (បាលីលិបិក្រម)។
ID: 636849021275746188
ទៅកាន់ទំព័រ៖