ព្រះត្រៃបិដក ភាគ ៣០

​កស្សប​គោត្ត​សូត្រ​ ​ទី៣​


 [​២៤៥​]​ ​សម័យមួយ​ ​ព្រះ​កស្សប​គោត្រ​មាន​អាយុ​ ​នៅក្នុង​ដងព្រៃ​មួយ​ ​នា​ដែន​កោសល​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​ព្រះ​កស្សប​គោត្រ​ ​មាន​អាយុ​ ​ចូល​ទៅកាន់​ទី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​ប្រដៅ​ព្រានម្រឹគ​ម្នាក់​។​
 [​២៤៦​]​ ​លំដាប់នោះ​ឯង​ ​មាន​ទេវតា​ដែល​នៅ​អាស្រ័យ​ក្នុង​ដងព្រៃ​នោះ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ដល់​ព្រះ​កស្សប​គោត្រ​មាន​អាយុ​ ​ចង់​ឲ្យ​ព្រះ​កស្សប​គោត្រ​មាន​អាយុ​នោះ​សង្វេគ​ ​ក៏​ចូល​ទៅ​រក​ព្រះ​កស្សប​គោត្រ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ព្រះ​កស្សប​គោត្រ​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ថា​ ​
​បពិត្រ​ភិក្ខុ​ ​លោក​បំភ្លឺ​នូវ​ឱវាទ​ចំពោះ​ព្រានម្រឹគ​ ​ដែល​អាប់ប្រាជ្ញា​ ​ឥត​ចិត្ត​ ​ជា​អ្នក​ត្រាច់​ទៅ​ក្នុង​ទី​ភ្នំ​ ​ដែល​លំបាក​ដើរ​ ​ក្នុង​កាល​ខុស​ ​(​នេះ​)​ ​ហាក់ដូចជា​ជន​ល្ងង់​ ​បំភ្លឺ​នូវ​ឱវាទ​ចំពោះ​ខ្ញុំ​ដែរ​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636849022153646401
ទៅកាន់ទំព័រ៖