ព្រះត្រៃបិដក ភាគ ៣០

​បុគ្គល​ពាល​ ​បើ​ស្តាប់​ ​(​ធម៌​)​ ​ក៏​មិនដឹង​សេចក្តី​ ​បើ​ពិនិត្យមើល​ ​ក៏​មិនឃើញ​ ​ទាំង​មិន​ភ្ញាក់ខ្លួន​នឹង​សេចក្តី​ក្នុង​ធម៌​ ​ដែល​លោកម្ចាស់​សំដែង​ប្រាប់​ ​បពិត្រ​ព្រះ​កស្សប​ ​ទោះបី​លោក​នឹង​ទ្រោល​បំភ្លឺ​ប្រទីប​ ​គ្រប់​ម្រាមដៃ​ទាំង១០​ ​បុគ្គល​ពាល​ ​ក៏​មិនឃើញ​រូប​ទាំងឡាយ​បានទេ​ ​ព្រោះថា​ ​បញ្ញាចក្ខុ​របស់​បុគ្គល​ពាល​នោះ​ ​គ្មានឡើយ​។​

 គ្រានោះ​ឯង​ ​ព្រះ​កស្សប​គោត្រ​មាន​អាយុ​ ​ក៏​ដល់​នូវ​សេចក្តី​សង្វេគ​ ​ដោយសារ​ទេវតា​នោះ​ធ្វើឲ្យ​សង្វេគ​។​

​សម្ព​ហុល​សូត្រ​ ​ទី៤​


 [​២៤៧​]​ ​សម័យមួយ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នៅក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​ ​នៅចាំ​វស្សា​រួចហើយ​ ​លុះ​កន្លងទៅ៣ខែ​ ​ក៏​នាំគ្នា​ចៀសចេញ​ទៅកាន់​ចារិក​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636849022547468927
ទៅកាន់ទំព័រ៖