ព្រះត្រៃបិដក ភាគ ៣០
            
        
        
            
            
                
                នាគទត្តសូត្រ ទី៧
 [២៥៧] សម័យមួយ ព្រះនាគទត្តមានអាយុ នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រះនាគទត្តមានអាយុ ចូលទៅកាន់ស្រុកក្នុងវេលាព្រឹកពេក ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក។
 [២៥៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះនាគទត្តមានអាយុ ចង់ធ្វើព្រះនាគទត្តមានអាយុ ឲ្យសង្វេគ ក៏ចូលទៅរកព្រះនាគទត្តមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះនាគទត្តមានអាយុថា
បពិត្រព្រះនាគទត្ត លោកចូលទៅ (កាន់ស្រុក) ក្នុងវេលាព្រឹក ត្រឡប់មកវិញ ក្នុងវេលាថ្ងៃ ត្រាច់ទៅហួសវេលា នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ រួមសុខរួមទុក្ខជាមួយគ្នា 
             
            
         
        
            
                ID: 636849024472309021 
                
            
            
                ទៅកាន់ទំព័រ៖