ព្រះត្រៃបិដក ភាគ ៣០

​ធម៌​ទាំងនេះ​ ​គឺ​ ​ខន្ធ​ ​ធាតុ​ ​និង​អាយតនៈ​ ​៦​ ​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យហេតុ​ ​រលត់​ទៅវិញ​ ​ព្រោះ​បែកធ្លាយ​នៃ​ហេតុ​ ​យ៉ាងនោះ​ឯង​។​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ដឹង​ថា​ ​សេលា​ភិក្ខុនី​ ​ស្គាល់​នូវ​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ទៅ​។​

​វជិរា​សូត្រ​ ​ទី១០​


 [​៣១​]​ ​ខ្ញុំ​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​វជិរា​ភិក្ខុនី​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​ដើរសំដៅទៅ​កាន់​អន្ធ​វ័ន​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូល​ទៅដល់​អន្ធ​វ័ន​ហើយ​ ​ក៏​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636848716535886065
ទៅកាន់ទំព័រ៖