ព្រះត្រៃបិដក ភាគ ៣០

​កាល​វេលា​ថ្ងៃត្រង់​ ​ពួក​បក្សី​ទំនៅ​ស្ងប់ស្ងៀម​ ​ព្រៃធំ​ក៏​ហាក់ដូចជា​បញ្ចេញ​សំឡេង​ខ្លាំង​ ​ភ័យ​នោះ​ ​ក៏​ប្រាកដ​ដល់​ខ្ញុំ​។​ ​(​ភិក្ខុ​នោះ​តប​ថា​)​ ​កាល​វេលា​ថ្ងៃត្រង់​ ​ពួក​បក្សី​ទំនៅ​ស្ងប់ស្ងៀម​ ​ព្រៃធំ​ក៏​ហាក់ដូចជា​បញ្ចេញ​សំឡេង​ ​សេចក្តី​ត្រេកអរ​នោះ​ ​ប្រាកដ​ដល់​អាត្មា​។​

​បា​ក​តិ​ន្ទ្រិ​យសូ​ត្រ​ ​ទី១៣​


 [​២៧២​]​ ​សម័យមួយ​ ​ភិក្ខុ​ច្រើន​រូប​ ​មានចិត្ត​រវើរវាយ​ ​មាន​មានះ​ ​ដូចជា​បបុស​ដុះឡើង​ហើយ​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មាន​វាចា​រោយរាយ​ ​មានស្មារតី​ភ្លេចភ្លាំង​ ​មិន​មានសម្បជញ្ញៈ​ ​មានចិត្ត​តាំងនៅ​មិន​នឹង​ ​មានចិត្ត​វិល​ទៅ​រក​ខុស​ ​តែ​មាន​ឥន្ទ្រិយ​ជាប្រក្រតី​ ​អាស្រ័យ​នៅក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636849038706233155
ទៅកាន់ទំព័រ៖