ព្រះត្រៃបិដក ភាគ ៣០

​យក្ខ​សំយុត្ត​
​ឥន្ទ​ក​សូត្រ​ ​ទី១​


 [​២៨០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​លំនៅ​ ​របស់​យក្ស​ឈ្មោះ​ឥន្ទ​កៈ​ ​នា​ភ្នំ​ឥន្ទ​កូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​
 [​២៨១​]​ ​លំដាប់នោះ​ឯង​ ​ឥន្ទ​ក​យក្ស​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​គាថា​ ​នឹង​ព្រះមានព្រះភាគ​ថា​
​ព្រះពុទ្ធ​ទាំងឡាយ​ ​មិន​ពោល​នូវ​រូប​ថា​ជីវិត​ទេ​ ​ចុះ​សត្វ​នេះ​ ​បាន​សរីរៈ​នេះ​ ​ដោយហេតុ​ដូចម្តេច​ ​ឆ្អឹង​និង​ដុំ​សាច់​ ​ថ្លើម​ ​របស់​សត្វ​នោះ​ ​បាន​មក​ពីណា​ ​ចុះ​សត្វ​នេះ​ ​ឋិតនៅ​ក្នុង​គភ៌​ដូចម្តេច​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636849040569879750
ទៅកាន់ទំព័រ៖