ព្រះត្រៃបិដក ភាគ ៣០

​សូ​ចិ​លោម​សូត្រ​ ​ទី៣​


​[​២៨៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​គ្រែ​ឈ្មោះ​ ​ដង្កិ​ត​ ​ជា​លំនៅ​នៃ​យក្ស​ឈ្មោះ​ ​សូ​ចិ​លោ​មៈ​ ​ជិត​ស្រុក​គ​យា​។​ ​ក៏​សម័យ​នោះ​ឯង​ ​យក្ស​ឈ្មោះ​ ​ខរៈ​ ​និង​យក្ស​ឈ្មោះ​ ​សូ​ចិ​លោ​មៈ​ ​ដើរ​ក្នុង​ទី​មិន​ឆ្ងាយ​ ​អំពី​ព្រះមានព្រះភាគ​។​ ​ទើប​ខរ​យក្ស​និយាយ​នឹង​សូ​ចិ​លោម​យក្ស​យ៉ាងនេះ​ថា​ ​នុ៎ះ​ជា​សមណៈ​ធំ​។​ ​សូ​ចិ​លោម​យក្ស​ ​តប​វិញ​ថា​ ​នុ៎ះ​មិនមែន​ជា​សមណៈ​ធំ​ទេ​ ​នុ៎ះ​ជា​សមណៈ​តូច​ទេតើ​ ​ខ្ញុំ​ស្គាល់​ជា​ប្រាកដ​ថា​ ​នោះ​ជា​សមណៈ​ធំ​ ​ឬ​សមណៈ​តូច​។​
​[​២៨៧​]​ ​គ្រានោះ​ឯង​ ​សូ​ចិ​លោម​យក្ស​ ​បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​បង្អោនកាយ​ទៅ​រក​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ងាក​ព្រះ​កាយ​ចេញ​។​ ​គ្រានោះ​ឯង​ ​សូ​ចិ​លោម​យក្ស​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​សមណៈ​ ​លោក​ខ្លាច​ខ្ញុំ​ឬ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​តថាគត​ ​មិន​ខ្លាច​អ្នកឯង​ទេ​ ​តែ​សម្ផ័​ស្ស​របស់​អ្នកឯង​ ​អាក្រក់​ណាស់​។​ ​បពិត្រ​សមណៈ​ ​ខ្ញុំ​នឹង​សួរ​ប្រស្នា​ ​ចំពោះ​លោក​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636849041359274901
ទៅកាន់ទំព័រ៖