ព្រះត្រៃបិដក ភាគ ៣០

​មណិ​ភទ្ទ​សូត្រ​ ​ទី៤​


 [​២៩០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​លំនៅ​របស់​យក្ស​ឈ្មោះ​ ​មណិ​ភទ្ទ​ ​ទៀប​ចេតិយ​ឈ្មោះ​ ​មណិ​មា​ឡ​កៈ​ ​ក្នុង​ដែន​មគធៈ​។​
 [​២៩១​]​ ​គ្រានោះ​ឯង​ ​មណិ​ភទ្ទ​យក្ស​ ​បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​
​សេចក្តី​ចំរើន​ ​របស់​បុគ្គល​អ្នកមាន​ស្មារតី​ ​រមែង​មាន​គ្រប់​កាល​ ​អ្នកមាន​ស្មារតី​ ​រមែង​ដល់​នូវ​សេចក្តី​សុខ​ ​គុណ​ដ៏​ប្រសើរ​ ​របស់​បុគ្គល​អ្នកមាន​ស្មារតី​ ​រមែង​មាន​ជានិច្ច​ ​អ្នកមាន​ស្មារតី​ ​រមែង​រួចចាក​ពៀរ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636849042115968181
ទៅកាន់ទំព័រ៖