ព្រះត្រៃបិដក ភាគ ៣០

​លោក​កូន​ ​សូម្បីតែ​បុគ្គល​នោះ​ ​ក៏​ពួក​ជន​យំ​រក​ដែរ​ ​ព្រោះថា​ ​បុគ្គល​នោះ​រស់នៅ​មែន​ ​តែ​ទុកដូចជា​មនុស្ស​ស្លាប់​ហើយ​ ​លោក​កូន​ ​ខ្ញុំ​បាន​ស្រង់​លោក​ ​អំពី​ផែះ​ក្តៅ​ ​គឺ​ឃរាវាស​ហើយ​ ​លោក​ចង់​ធ្លាក់ទៅក្នុង​ផែះ​ក្តៅ​វិញ​ ​លោក​កូន​ ​ខ្ញុំ​បាន​ស្រង់​លោក​អំពី​រណ្តៅ​ហើយ​ ​លោក​ចង់​ធ្លាក់ទៅក្នុង​រណ្តៅ​វិញ​ ​លោក​ចូរ​ស្ទុះ​ចេញទៅ​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​លោក​ ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នកណា​កើត​ ​លោក​ ​(​ចេញ​អំពី​ឃរាវាស​ទៅ​បួស​ហើយ​)​ ​ដូចជា​គ្រឿង​ភណ្ឌៈ​ ​ដែលគេ​នាំចេញ​អំពី​ផ្ទះ​ភ្លើង​ឆេះ​ ​ហើយ​ចង់​ឆេះ​ ​(​ក្នុង​ឃរាវាស​)​ ​វិញ​។​

​បិ​យង្ក​រសូ​ត្រ​ ​ទី៦​


 [​២៩៨​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​នៅក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ក្រោក​ឡើង​ក្នុង​បច្ចូស​ម័យ​នៃ​រាត្រី​ ​ហើយ​សំដែង​ធម្មបទ​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636849043300575937
ទៅកាន់ទំព័រ៖