ព្រះត្រៃបិដក ភាគ ៣០
ដំរីមួយសែន សេះមួយសែន រថទឹមដោយមេសេះអស្សតរមួយសែន នាងកញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណីមួយសែននាក់ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។
គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។
ID: 636849044985962335
ទៅកាន់ទំព័រ៖