ព្រះត្រៃបិដក ភាគ ៣០

​ឧបាសក​ណា​ ​បាន​ប្រគេន​ភោជន​ ​ដល់​សុក្កា​ភិក្ខុនី​ ​ដែល​មានចិត្ត​ផុត​ស្រឡះ​ ​ចាក​គន្ថ​ធម៌​ទាំងអស់​ ​ឧបាសក​នេះ​ ​ឈ្មោះថា​ ​អ្នក​ប្រកបដោយ​ប្រាជ្ញា​ពិត​ ​ហើយ​បាន​ប្រទះ​នូវ​បុណ្យ​ច្រើន​។​

​ចីរា​សូត្រ​ ​ទី១១​


 [​៣១៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ឧបាសិកា​ម្នាក់​ ​បាន​ប្រគេន​ចីវរ​ ​ដល់​ភិក្ខុនី​ឈ្មោះ​ ​ចីរា​។​
 [​៣១៦​]​ ​គ្រានោះ​ឯង​ ​យក្ស​មាន​សេចក្តី​ជ្រះថ្លា​ក្រៃពេក​ ​ចំ​ពោះ​ចីរា​ភិក្ខុនី​ ​ក៏​ដើរចេញ​ពី​ច្រក​មួយ​ ​ចូល​ទៅកាន់​ច្រក​មួយ​ ​ចេញពី​ផ្លូវ​ត្រឡែងកែង​មួយ​ ​ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​មួយ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ហើយ​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ឧបាសក​ណា​ ​បាន​ប្រគេន​ចីវរ​ ​ដល់​ចីរា​ភិក្ខុនី​ ​ដែល​មានចិត្ត​រួច​ស្រឡះ​ ​ចាក​គន្ថ​ធម៌​ទាំងអស់​ ​ឧបាសក​នេះ​ ​ឈ្មោះថា​ ​អ្នកមាន​ប្រាជ្ញា​ពិត​ ​ហើយ​បាន​ប្រទះ​នូវ​បុណ្យ​ច្រើន​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636849046964395495
ទៅកាន់ទំព័រ៖