ព្រះត្រៃបិដក ភាគ ៣០
[៣៣២] សក្កទេវរាជ តបថា ប្រសិនបើបុគ្គលណាមួយ មិនរស់នៅក្នុងកន្លែងណាមួយ ដោយឥតមានការងារ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។
[៣៣៣] ម្នាលភិក្ខុទាំងឡាយ អម្បាលដូចយ៉ាងសក្កទេវរាជ ជាធំជាងពួកទេវតា កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាងពួកទេវតា នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តីប្រឹងប្រែង និងការព្យាយាមដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយធ្វើការណ៍នុ៎ះ ឲ្យល្អក្នុងធម្មវិន័យចុះ ព្រោះថា អ្នកទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃយ៉ាងនេះ គួរណាស់តែរវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់នូវមគ្គផល ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវមគ្គផល ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។
សុសិមសូត្រ ទី២
[៣៣៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង
ID: 636849049707892414
ទៅកាន់ទំព័រ៖