ព្រះត្រៃបិដក ភាគ ៣០
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា រឭកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនេះ ភ័យក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនមានឡើយ។
វេបចិត្តិសូត្រ ទី៤
[៣៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។បេ។
[៣៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និង អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ បានហៅពួកអសុរមកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើសង្គ្រាមពួកទេវតា និងអសុរចួបប្រទះគ្នាហើយ ពួកអសុរឈ្នះ ពួកទេវតាចាញ់ ពួកអ្នកត្រូវចងសក្កទេវានមិន្ទនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់អសុរបូរី ក្នុងសំណាក់របស់ខ្ញុំ។ ម្នាលភិក្ខុទាំងឡាយ ឯសក្កទេវានមិន្ទ ក៏បានហៅពួកទេវតា ក្នុងឋានតាវត្តិង្ស មកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើ សង្គ្រាមទេវតា និងអសុរ ចួបប្រទះគ្នាហើយ
ID: 636849052338802894
ទៅកាន់ទំព័រ៖