ព្រះត្រៃបិដក ភាគ ៣០

 ​[​៣៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាលយ៉ាង​សក្ក​ទេ​វាន​មិន្ទ​នោះ​ ​ទ្រង់​សោយ​ផលបុណ្យ​របស់​ខ្លួន​ ​សោយរាជ្យ​ ​ជា​ឥស្សរាធិបតី​ ​លើ​ទេវតា​ទាំងឡាយ​ ​ក្នុង​ឋាន​តាវត្តិង្ស​ ​ម្តេច​គង់​សរសើរគុណ​ ​សេចក្តី​អត់ទ្រាំ​ ​និង​សេចក្តី​ស្លូត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ញុំាង​ហេតុ​នោះ​ ​ឲ្យ​ល្អ​ក្នុង​សាសនា​នេះ​ចុះ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​គួរតែ​ជា​អ្នក​អត់ធន់​ផង​ ​ស្លូតបូត​ផង​។​

​សុភាសិត​ជយ​សូត្រ​ ​ទី៥​


 [​៣៥៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​
 ​[​៣៥៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​សង្គ្រាម​ទេវតា​ ​និង​អសុរ​ ​បាន​ប្រទល់​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​បាន​និយាយ​នឹង​សក្ក​ទេ​វាន​មិន្ទយ៉ា​ងនេះ​ថា​ ​នែ​ទេ​វាន​មិន្ទ​ ​ជ័យជំនះ​ចូរ​មាន​ដោយ​សុភាសិត​ចុះ​។​ ​សក្កទេវរាជ​តប​ថា​ ​ម្នាល​វេបចិត្តិ​ ​ជ័យជំនះ​ ​ចូរ​មាន​ដោយ​សុភាសិត​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636849053738152932
ទៅកាន់ទំព័រ៖