ព្រះត្រៃបិដក ភាគ ៣០

​ជា​គាថា​មិន​ធ្លាក់​ក្នុង​អាជ្ញា​ ​មិន​ធ្លាក់ចុះ​ក្នុង​សស្ត្រា​ ​ឯ​ការ​មិន​ប្រកួត​ប្រកាន់​ ​ក៏​ព្រោះហេតុនេះ​ ​ការ​មិន​ទាស់ទែង​ ​ក៏​ព្រោះហេតុនេះ​ ​ការ​មិន​ឈ្លោះ​ ​ក៏​ព្រោះហេតុនេះ​ ​សក្ក​ទេ​វាន​មិន្ទ​ ​មានជ័យ​ជំនះ​ ​ដោយ​សុភាសិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​មានជ័យ​ជំនះ​ ​ដោយសារ​សុភាសិត​ ​ដូច្នេះ​ឯង​។​

​កុលា​វក​សូត្រ​ ​ទី៦​


 [​៣៦៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​សង្គ្រាម​នៃ​ទេវតា​ ​និង​អសុរ​ ​បាន​ប្រទល់​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សង្គ្រាម​នោះ​ឯង​ ​ពួក​អសុរ​មានជ័យ​ជំនះ​ ​ពួក​ទេវតា​បរាជ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ចាញ់ហើយ​រត់​ ​ឈមមុខ​ទៅ​ទិសខាងជើង​ ​ពួក​អសុរ​ក៏​ដេញ​តាម​ពួក​ទេវ​តា​នោះ​ៗ​។​
 [​៣៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​និយាយ​នឹង​មាត​លិ​សង្គាហក​ទេវបុត្ត​ ​ដោយ​គាថា​ ​ថា​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636849058378928369
ទៅកាន់ទំព័រ៖