ព្រះត្រៃបិដក ភាគ ៣០

​[​៣៦៨​]​ ​បាប​ណា​ ​របស់​អ្នកពោល​នូវ​ពាក្យ​មុសាវាទ​ ​បាប​ណា​ ​របស់​អ្នក​តិះដៀល​ព្រះ​អរិយៈ​ ​បាប​ណា​ ​របស់​អ្នក​ទ្រុស្ត​មិត្ត​ ​បាប​ណា​ ​របស់​បុគ្គល​អកតញ្ញូ​ ​បពិត្រ​ ​សុជម្បតិ​ ​អ្នកណា​ ​ប្រទូស្ត​ដល់​លោក​ ​បា​បនោះៗ​ ​ចូរ​បាន​ទៅ​អ្នកនោះ​វិញ​ចុះ​។​

​វិរោចន​អសុរិន្ទ​សូត្រ​ ​ទី៨​


 [​៣៦៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទ្រង់​សម្ងំ​ ​(​ក្នុង​សមាបត្តិ​)​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​និង​វិរោចន​អសុរិន្ទ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរផ្អែក​នឹង​សន្លឹកទ្វារ​ម្ខាង​ម្នាក់​។​
 ​[​៣៧០​]​ ​លំដាប់នោះ​ឯង​ ​វិរោចន​អសុរិន្ទ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636849059359144434
ទៅកាន់ទំព័រ៖