ព្រះត្រៃបិដក ភាគ ៣០

​[​៣៧៧​]​ ​ក្លិន​របស់​ពួក​ឥសី​ ​អ្នក​ប្រព្រឹត្ត​វត្ត​ ​អស់កាលដ៏យូរ​ ​រមែង​ធុំ​ចេញ​អំពី​កាយ​ ​ផ្សាយ​ទៅតាម​ខ្យល់​ ​(​ក៏​ពិតមែន​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​តែថា​ ​យើងខ្ញុំ​ប្រាថ្នា​តែ​ក្លិន​នុ៎ះ​ ​ដូចជា​បុគ្គល​ត្រូវការ​កម្រងផ្កា​ ​ជា​ផ្កា​ដ៏​វិចិត្រ​ ​ដាក់លើ​ក្បាល​ ​ពួក​ទេវតា​ ​មិន​សំគាល់​ក្នុង​ការ​ខ្ពើមរអើម​ ​ក្នុង​ក្លិន​នេះ​ទេ​។​

​សមុទ្ទ​ក​សូត្រ​ ​ទី១០​


 [​៣៧៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​
 [​៣៧៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​ពួក​ឥសី​ច្រើន​រូប​ ​ជា​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ ​នៅ​អាស្រ័យ​ក្នុង​កុដិ​ប្រក់​ស្លឹក​ ​ទៀប​ឆ្នេរសមុទ្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​សម័យ​នោះ​ឯង​ ​សង្គ្រាម​ទេវតា​ ​និង​អសុរ​ ​ប្រទល់​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636849060720012271
ទៅកាន់ទំព័រ៖