ព្រះត្រៃបិដក ភាគ ៣០
ទេវវគ្គ
បឋមទេវសូត្រ ទី១
[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។
[៣៨៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានរក្សា វត្តបទ ទាំង៧ប្រការបរិបូណ៌ ព្រោះតែបានសមាទាន វត្តបទទាំង៧ប្រការ នោះ បានជាសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការ តើដូចម្តេចខ្លះ។ គឺសក្កទេវរាជ បានសមាទានថា អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃលាង (ចាំស្មូម) ហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះអស់មួយជីវិត១ ត្រូវមានសំដីទៀងទាត់
ID: 636849062265470667
ទៅកាន់ទំព័រ៖