ព្រះត្រៃបិដក ភាគ ៣០

​សទ្ធា​របស់​បុគ្គល​ណា​ ​មិន​កម្រើក​ ​បាន​តំ​កល់​ដោយ​ប្រពៃ​ ​ក្នុង​ព្រះ​តថាគត​ ​ទាំង​សីល​របស់​បុគ្គល​ណា​ដ៏​ល្អ​ ​ជាទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ​ ​ដែល​លោក​សរសើរ​ហើយ​ ​សេចក្តី​ជ្រះថ្លា​របស់​បុគ្គល​ណា​មាន​ក្នុង​សង្ឃ​ ​ទាំង​ទស្សនៈ​ ​ក៏​ត្រឹមត្រូវ​ ​ពួក​បណ្ឌិត​ហៅ​បុគ្គល​នោះ​ថា​ ​មិនមែន​ជា​មនុស្ស​ក្រខ្សត់​ខ្សោយ​ទេ​ ​ជីវិត​របស់​អ្នកនោះ​ ​មិនមែន​ជា​មោឃៈ​ទេ​ ​ព្រោះហេតុនោះ​ ​បណ្ឌិត​កាលបើ​នឹក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ ​គួរ​ប្រក​បរឿយៗ​ ​នូវ​សទ្ធា​ផង​ ​សីល​ផង​ ​សេចក្តី​ជ្រះថ្លា​ផង​ ​ការ​ឃើញ​នូវ​ធម៌​ផង​។​

​រាមណេយ្យ​ក​សូត្រ​ ​ទី៥​


 [​៣៩៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បិណ្ឌ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636849065378178703
ទៅកាន់ទំព័រ៖