ព្រះត្រៃបិដក ភាគ ៣០
            
        
        
            
            
                
                ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីដែលគួរត្រេកអរ តើដូចម្តេច។
[៤០០] ព្រះមានព្រះភាគត្រាស់ថា អារាមដែលគេគោរព ព្រៃដែលគេគោរព ស្រះបោក្ខរណីដែលគេតាក់តែងល្អហើយ នៅមិនទាន់ដល់មួយចំណិត នៃទីដែលមនុស្សគួរត្រេកអរ ជាចំណិតគេចែកជាចំណែកដប់ប្រាំមួយៗដង ដែលជាទីពួកព្រះអរហន្តគង់នៅ ទោះជាស្រុក ឬជាព្រៃ ជាទីទំនាប ឬជាទីទួល ទីនោះជាភូមិគួរត្រេកអរ។
យជមានសូត្រ ទី៦
 [៤០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ ហើយឋិតនៅក្នុងទីសមគួរ។ 
            
 
            
         
        
            
                ID: 636849065723448452 
                
            
            
                ទៅកាន់ទំព័រ៖