ព្រះត្រៃបិដក ភាគ ៣០

​[​៤១១​]​ ​លុះ​មឃ​វ​ទេវរាជ​ ​ព្រះនាម​សុជម្បតិ​ ​ជា​ប្រធាន​របស់​ទេវតា​ ​បាន​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ថ្វាយបង្គំ​គ្រប់ទិស​ ​រួច​ឡើង​គង់​លើ​រថ​ទៅ​។​

​ទុ​តិ​យស​ក្ក​នមស្សន​សូត្រ​ ​ទី៩​


 [​៤១២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ហៅ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​មក​ប្រាប់​ថា​ ​ម្នាល​មាត​លិ​សំឡាញ់​ ​ចូរ​អ្នក​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​យើង​នឹង​ទៅកាន់​ឧយ្យាន​ភូមិ​ ​ដើម្បី​មើល​ទី​ដ៏​សប្បាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​ទទួល​ស្តាប់​សក្ក​ទេ​វាន​មិន្ទ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សូម​ព្រះអង្គ​មាន​សេចក្តី​ចំរើន​ ​ហើយ​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​ហើយ​ក្រាបទូល​ដល់​សក្ក​ទេ​វាន​មិន្ទ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​ខ្ញុំ​ព្រះអង្គ​បាន​ទឹម​បម្រុង​ព្រះអង្គ​ហើយ​ ​សូម​ព្រះអង្គ​ ​សំគាល់​នូវ​កាលគួរ​នឹង​ស្តេច​ទៅ​ ​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​យាងចុះ​ចាក​វេជយន្ត​ប្រាសាទ​ ​ក៏​ធ្វើ​អញ្ជលី​ ​នមស្ការ​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636849067535592100
ទៅកាន់ទំព័រ៖