ព្រះត្រៃបិដក ភាគ ៣០

ធម្មជាត​ជា​គ្រឿងរ​លាស់​ចេញ​ ​ក្នុង​លោក​ ​មាន​ ​យើង​បាន​ពាល់ត្រូវ​ ​ដោយ​បញ្ញា​(​១​)​ ​ម្នាល​មារ​មានចិត្ត​បាប​ ​មានផៅ​ពង្ស​ជា​អ្នក​ប្រមាទ​ ​អ្នក​មិនដឹង​នូវ​បទ​នោះ​ទេ​ ​កាម​ទាំងឡាយ​ ​ឧបមា​ដោយ​លំពែង​ស្រួច​ ​ខន្ធ​ទាំងឡាយ​ជា​កន្លែង​សម្រាប់​មុត​ ​នៃ​កាម​ទាំងឡាយ​នោះ​ ​អ្នកពោល​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​កាម​ណា​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​កាម​នោះ​ ​ជា​សេចក្តី​មិន​ត្រេកអរ​ ​របស់​យើង​ទេ​។​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ដឹង​ថា​ ​អា​ឡ​វិ​កា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ទៅ​។​

​សោ​មា​សូត្រ​ ​ទី២​


 ​[​៤​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​សោ​មា​ភិក្ខុនី​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​ដើរសំដៅទៅ​កាន់​អន្ធ​វ័ន​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូល​ទៅដល់​អន្ធ​វ័ន​ហើយ​ ​ក៏​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
​(​១​)​ ​បច្ចវេក្ខណញ្ញាណ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636848709529015295
ទៅកាន់ទំព័រ៖