ព្រះត្រៃបិដក ភាគ ៣០
ខ្ញុំមិនឲ្យទោសបៀតបៀនបានទេ ទាំងមិនឲ្យធម៌ជាគ្រឿងនាំត្រឡប់ចិត្ត គឺសេចក្តីក្រោធចូលមកបាន ដោយងាយទេ ខ្ញុំមិនក្រោធមកយូរហើយ សេចក្តីក្រោធ មិនដក់នៅក្នុងខ្លួនខ្ញុំទេ បើខ្ញុំខឹង ខ្ញុំមិននិយាយពាក្យអាក្រក់ផង មិនសំដែងធម៌ទាំងឡាយផង ខ្ញុំសំឡឹងឃើញប្រយោជន៍ខ្លួន បានជាខ្ញុំសង្កត់សង្កិនខ្លួនខ្ញុំ។
មាយាសូត្រ ទី៣
[៤២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ វេបចិត្តិអសុរិន្ទ មានអាពាធជាទម្ងន់ ដល់នូវទុក្ខវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅសួរជម្ងឺវេបចិត្តិអសុរិន្ទ។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ បានឃើញសក្កទេវានមិន្ទ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះ
ID: 636849070692962692
ទៅកាន់ទំព័រ៖