ព្រះត្រៃបិដក ភាគ ៣០

​អ​ក្កោ​ធ​សូត្រ​ ​ទី៥​


 [​៤៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​។​បេ​។​
 [​៤៣៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​ពន្យល់​ពួក​ទេវតា​ឋាន​តាវត្តិង្ស​ ​ក្នុង​រោង​ប្រជុំ​ឈ្មោះ​សុធម្មា​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សេចក្តី​ក្រោធ​កុំ​គ្រប​សង្កត់​អ្នក​ឡើយ​ ​មួយទៀត​ ​អ្នក​កុំ​ខឹង​នឹង​ពួក​បុគ្គល​ដែល​កំពុង​ខឹង​ឡើយ​ ​សេចក្តី​មិន​ខឹង​ក្តី​ ​សេចក្តី​មិន​បៀតបៀន​ក្តី​ ​រមែង​មាននៅ​ក្នុង​ពួក​ព្រះ​អរិយៈ​សព្វកាល​ ​ប៉ុន្តែ​សេចក្តី​ក្រោធ​ដូចជា​ភ្នំ​ ​តែង​ញាំញី​នូវ​ជន​អាក្រក់​។​

​ចប់​ ​សក្ក​បញ្ចកៈ​។​

ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636849072040249752
ទៅកាន់ទំព័រ៖