ព្រះត្រៃបិដក ភាគ ៣០
គារវសូត្រ ទី២
[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅ មានព្រះបរិវិតក្ក ក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង រមែងនៅជាទុក្ខ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ណាហ្ន៎។
[៣៩] ទើបព្រះមានព្រះភាគ មានព្រះតំរិះយ៉ាងនេះថា អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវសីលក្ខន្ធ ដែលមិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនបានឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយសីលជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព
ID: 636848720838392155
ទៅកាន់ទំព័រ៖